កំណាព្យ៖ ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - History as Poem of Preah Vihea Temple on date of 15 June 1962


១៥មិថុនា៦២ ខ្មែរអើយខ្មៀតខ្មីចងចាំទុក
ឡាអេទីក្រុងឈ្នះក្តីសុខ ព្រះវិហារដែលលុកដោយទ័ពសៀម។
 
តុលាការយុត្តិធម៌ក្រុងឡាអេ ប្រាប់អោយទាំងទ្វេរកុំខាំបៀម
ពិសេសប្រទេសថៃអោយនៅស្ងៀម   អោយឈប់កុំត្រៀមមកតតាំង។
 
ប្រវត្តិកើតតាំងពី៥៤ បារាំងដកខ្លួនថៃសំកាំង
ទ័ពមកប្រាសាទធ្វើជាខ្មាំង ចង់ប្រើកំលាំងពេលយើងខ្សោយ។
 
ដោយផ្អែកឧបសម្ព័ន្ធទី១ ដែលជាជំនួយមិនបណ្តោយ
មិនអោយបាត់ដែនខ្មែរលិចឡើយ ពាយព្យបែរក្រោយចេញអោយឆ្ងាយ។
 
ប្រាំពីរកក្កដាពីរពាន់ប្រាំបី ខ្មែរទាំងប្រុសស្រីអរសប្បាយ
បេតិកភណ្ឌយើងសុះសាយ កម្លាំងចំហាយពិភពលោក។
 
តែថៃមិនស្ងៀមទី១៥ លុកចូលចំណាំវៃលើគោក
វត្តកែវសិក្ខាគិតថាជោគ តែខុសប្រឡូកនឹងទ័ពខ្មែរ។
 
យើងទ្រាំយើងតជាចំបាំង ខ្មែរប្រយុទ្ធច្បាំងថែឥតល្ហែ
ទាំងអោយឡាអេបកស្រាយដែរ ឈ្នះឥតមានប្រែជាតម្រា។
 
១១វិច្ឆិកា២០១៣ ក្រុងឡាអេស្តីថាដែនសីមា
នោះកាត់រួចហើយ៦២ណា ថៃត្រូវយាត្រាបកទៅវិញ។
 
ប្រាសាទព្រះវិហារនៅជាខ្មែរ កសាងយូរដែរកុំទោម្និញ
នាំគ្នារក្សាប្រឹងស្តារចេញ អោយស្អាតល្បីដេញឧបទ្រពផង។
 
រឿងសៀមនិងខ្មែររឿងប្រវត្តិ ធ្វើម្តេចជូរចត់ពីរៀមច្បង
ជំនាន់ក្រោយត្រូវរក្សាចំណង កុំឡើយទៀតប៉ង់តែយាយី។
 
សុំទោសបើតែងមានកំហុស សូមកែខ្ញុំចុះតែកុំឈ្លី
រៀបចំប្រវត្តិសាស្ត្រដែលញាំញី នេះជាវិធីអោយកូនចាំ។
 

______________
សរសេរដោយ៖ MT
15th of June, 2023

ឯកសារមួយចំនួនដែលបានមើល និងដកស្រង់ព្រឹត្តិការណ៍មកសរសេរកំណាព្យនេះ វាជាការរៀបចំដើម្បីងាយស្រួយក្នុងការចងចាំរបស់ក្មេងជំនាន់ក្រោយ រួមតាំងខ្ញុំបាទផង។ បើមានខុសពាក្យពេចន៍ ឬថ្ងៃខែ សូមជួយកែ និងផ្តល់ឯកសារយោង ខ្ញុំនឹងកែកំណាព្យនេះដោយមានថ្ងៃខែឆ្នាំច្បាស់លាស់។


ទស្សនាវដ្តីវិទ្យាសាស្ត្រនៃ វ.ទ.អ.ក ឆ្នាទី១ លេខ១ ខែតុលា ធ្នូ ឆ្នាំ២០០៨
https://iric.gov.kh/wp-content/uploads/2018/09/Preah_Vihear_Temple_and_Siamese.pdf


កម្ពុជា​រំលឹក​ពី​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រាសាទ​ព្រះវិហារ​នៅ​ខួប​២​ឆ្នាំ​នៃ​បណ្តឹង​បក​ស្រាយ​សាល​ក្រម​
https://www.rfi.fr/km/cambodia/presh-vihear-temple-10-11-2015

តុលាការក្រុងឡាអេ៖ តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា
https://www.rfi.fr/km/lahaye-preahvihear-land-surrounded-belong-to-cambodia

ថ្ងៃនេះជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (Video inside)
https://freshnewsasia.com/index.php/en/localnews/162350-2020-06-15-01-30-46.html
(រូបភាពពីអត្ថបទនេះ ហ្វ្រេសញូ ១៥ ធ្នូ ២០២០)



Popular Posts