សម្រួចការគិត និងដោះស្រាយបញ្ហា នេះជាវិធីតូចមួយរបស់ខ្ញុំ

យុទ្ធសាស្ត្រមួយដែលខ្ញុំតែងប្រើគឺការកំណត់ចំនុចតូចៗអោយចេញដើម្បីដោះស្រាយ ឬសម្រេចចិត្តអ្វីមួយ ខ្ញុំចូលចិត្តថ្លឹងថ្លែងចំនុចទាំងនោះគ្រប់ពេលវេលា។

ប្រាកដណាស់ពុំមានការសម្រេចចិត្ត ឬការដោះស្រាយណាអាចធ្វើបានត្រឹមត្រូវ១០០%នោះទេ ហេតុនេះត្រូវរៀនស្តាប់យោបល់មនុស្សជុំវិញខ្លួន ផ្តល់ការសម្រេចចិត្តដល់អ្នកដទៃ និងធ្វើការថ្លឹងថ្លែងមួយដោយ​ខ្លួនឯង​ដោយឈរលើគោលការណ៍ច្បាស់លាស់មួយ។

មានកាលៈទេសៈខ្លះ យើងត្រូវដាច់ណាត់ ជម្រុញការសម្រេចចិត្ត នៅពេលដែលយើងយល់ថានោះជាទស្សនវិស័យ ឬពេលវេលាដែលមិនអាចថយក្រោយ។

ដោយខ្លីទោះធ្វើអ្វីក៏ដោយត្រូវតែអាចសរសេរចេញនូវចំនុចតូចៗទាំងនោះចេញអោយបានដោយគ្រប់វិធី​ដែលអ្នកត្រូវធ្វើ បើអ្នកមិនអាចសរសេរចេញ តែគ្រាន់តែអាចនិយាយចេញ សម្រាប់ខ្ញុំនោះគឺជាភាពមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះនៅពេលសរសេរចំនុចទាំងនោះអ្នកនឹងមើលឃើញច្បាស់ជាងនូវហេតុផល ឬបញ្ហាទាក់ទង។

ខ្ញុំមិនដែរចោល ក្រដាសស និងប៊ិចនោះទេ បើទោះខ្ញុំក៏មានគោលការណ៍ដាច់ខាតត្រូវសរសេរអោយចេញ​នៅលើកុំព្យុទ័រជាទម្រង់ត្រឹមត្រូវមួយដើម្បីអាចងាយយល់ខ្លួនឯង និងអ្នកពាក់ព័ន្ធអាចយកទៅពិនិត្យឬធ្វើបានក៏ដោយ ដើម្បីចំណេញពេលវេលាទាំងអស់គ្នា។

ការសរសេរលើក្រដាសតាមបែបផែនម្នាក់ៗជួយអោយយើងសម្រួចការគិតខ្លី ងាយ និងអាចដឹងផ្លូវចាប់ផ្តើមធ្វើលម្អិតបាន តែមុននេះគឺស្តាប់ និយាយច្រើនដែរ។




Popular Posts